ការស្លាប់ភ្លាមៗអាចកើតឡើងលើមនុស្សគ្រប់វ័យ និងគ្រប់ភេទ ប៉ុន្តែវាមានហានិភ័យខ្ពស់ចំពោះក្រុមមនុស្សមួយចំនួន។ ការស្លាប់ភ្លាមៗភាគច្រើនបណ្តាលមកពីបញ្ហាបេះដូងដែលមិនបានដឹងមុន។ ខាងក្រោមនេះជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់៖
១. មនុស្សចន្លោះពីអាយុ ៣០ ដល់ ៥០ ឆ្នាំ
ទោះបីជាការស្លាប់ភ្លាមៗអាចកើតលើមនុស្សគ្រប់អាយុក៏ដោយ វាច្រើនកើតមានលើមនុស្សពេញវ័យចន្លោះអាយុ ៣០ ដល់ ៥០ ឆ្នាំ។
២. អ្នកមានប្រវត្តិជំងឺបេះដូង
អ្នកដែលមានប្រវត្តិជំងឺបេះដូង ជាពិសេសជំងឺ Atrial Fibrillation ដែលធ្វើឲ្យចលនាបេះដូងលោតញាប់ មិនទៀងទាត់ ឬលោតខុសប្រក្រតី អាចបណ្តាលឲ្យមានកំណកឈាម រារាំងលំហូរឈាម និងការបញ្ជូនអុកស៊ីសែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។
៣. អ្នកមានសកម្មភាពអគ្គិសនីបេះដូងមិនធម្មតា
ក្រុមហានិភ័យនេះក៏រាប់បញ្ចូលទាំងអ្នកដែលមានបញ្ហាសកម្មភាពអគ្គិសនីបេះដូងមិនធម្មតាផងដែរ។ រោគសញ្ញាមួយចំនួនអាចរួមមានការដកដង្ហើមខ្លីៗ ឬប្រតិកម្មរាងកាយដែលកើតឡើងក្រោយពីបេះដូងឈប់លោត។
៤. អ្នកដែលធ្លាប់រួចផុតពីការគាំងបេះដូងម្តងរួចមកហើយ
ទោះបីជាមនុស្សមួយចំនួនអាចរស់រានមានជីវិតពីការសង្គ្រោះបឋម (CPR) នៅពេលគាំងបេះដូងម្តងរួចមកហើយក៏ដោយ ក៏ពួកគេនៅតែមានហានិភ័យខ្ពស់ក្នុងការកើតឡើងវិញនៅពេលក្រោយ។
ចំណុចសម្គាល់
ការយល់ដឹងពីក្រុមហានិភ័យទាំងនេះអាចជួយឲ្យយើងបង្កើនការប្រុងប្រយ័ត្ន និងស្វែងរកការពិនិត្យសុខភាពបេះដូងជាប្រចាំ ដើម្បីបង្ការហានិភ័យនៃការស្លាប់ភ្លាមៗ។