តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាក្លិនខ្លួនរបស់អ្នកពេលខ្លះហាក់ដូចជាខ្លាំងជាងអ្នកដទៃ? អ្នកជំនាញបានលើកឡើងពីកត្តាសំខាន់ៗចំនួន ៥ ដែលអាចជះឥទ្ធិពលដល់ក្លិនខ្លួនរបស់អ្នក៖
១. អាហារហឹរ និងមានក្លិនឆួល
អាហារដែលមានរសជាតិហឹរ ជូរ ប្រៃ ឬមានគ្រឿងទេសច្រើនដូចជា ខ្ទឹមស ខ្ទឹមបារាំង ខ្ញី ស្លឹកគ្រៃ ទឹកត្រី ម្ទេស និងម្រេច សុទ្ធតែអាចចូលរួមចំណែកដល់ក្លិនខ្លួន។ ផ្លែឈើដែលមានសារធាតុស្ពាន់ធ័រខ្ពស់ដូចជា ទុរេន និងតៅហ៊ូ ក៏ជាកត្តាមួយដែរ។ លើសពីនេះ អាហារហឹរក៏អាចធ្វើឲ្យយើងបែកញើសកាន់តែច្រើន ដែលបង្កើនបញ្ហាក្លិនខ្លួន។
២. ធាត់លើសទម្ងន់
មនុស្សដែលមានទម្ងន់លើសទម្ងន់ តែងមានទំនោរមានក្លិនខ្លួនខ្លាំងជាងមនុស្សស្គម។ នេះមកពីផ្នត់សាច់ដូចជានៅក្រោមក្លៀក ពោះ និងក្រលៀន ងាយនឹងសើម ដែលបង្កើតបរិយាកាសអំណោយផលដល់បាក់តេរីលូតលាស់បង្កើតក្លិន។ ក្រពេញញើសនៅតំបន់ទាំងនោះក៏ផលិតញើសច្រើនជាងមុនផងដែរចំពោះអ្នកដែលមានទម្ងន់លើស។
៣. អាហារខ្លាញ់ និងអាហារបំពង
អាហារដែលមានជាតិខ្លាញ់ និងអាហារបំពង មិនត្រឹមតែរួមចំណែកដល់ការឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជំរុញក្រពេញញើសនៅក្រោមក្លៀក និងក្រលៀនឲ្យផលិតញើសកាន់តែច្រើន ដែលអាចបង្កើនក្លិនខ្លួនផងដែរ។
៤. ការបរិភោគសាច់ក្រហម
ការសិក្សាមួយចំនួនបានបង្ហាញថា ការបរិភោគសាច់ក្រហមដូចជា សាច់គោ អាចបង្កើនក្លិនខ្លួនចំពោះអ្នកមួយចំនួន ជាពិសេសអ្នកដែលមិនសូវបរិភោគសាច់ក្រហម ឬអ្នកដែលមិនធ្លាប់បរិភោគវាច្រើន។
៥. ការប្រើប្រាស់ផលិតផលបំបាត់ក្លិនខ្លួនមិនត្រឹមត្រូវ
ដូចទៅនឹងផលិតផលថែរក្សាសម្រស់ដទៃទៀតដែរ ផលិតផលបំបាត់ក្លិនខ្លួននីមួយៗមានប្រសិទ្ធភាពខុសៗគ្នាលើមនុស្សម្នាក់ៗ។ ប្រសិនបើថ្នាំបំបាត់ក្លិនខ្លួនដែលអ្នកកំពុងប្រើប្រាស់មិនមានប្រសិទ្ធភាព អ្នកគួរសាកល្បងផ្លាស់ប្ដូរទៅប្រភេទផ្សេងទៀត ដូចជាបាញ់ ជំនួសឲ្យប្រដាប់រុញឃ្លៀកឬសាកល្បងប្រើផលិតផលធម្មជាតិដូចជារមៀត ជាដើម រហូតដល់រកឃើញផលិតផលដែលស័ក្តិសមនឹងអ្នក។