ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីការពារមិនឲ្យស្នាមអ៊ុចខ្មៅកើតលើច្រមុះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនត្រូវយកដៃអ្នកទៅញីកវាទេ ព្រោះវាអាចធ្វើឱ្យមេរោគផ្សេងៗចូលទៅក្នុងស្បែកតាមរន្ធញើស ជាហេតុដែលអាចបំផ្លាញស្បែកអ្នកបាន។
  2. អ្នកមិនត្រូវយកឧបករណ៍ផ្សេងៗមកញីកវាទេ ព្រោះវាធ្វើឱ្យរន្ធញើសអ្នកធំ ធ្វើឱ្យវាកើតកាន់តែច្រើន។
  3. អ្នកត្រូវតែលុបមុខមួយថ្ងៃពីរដង ព្រោះស្នាមអ៊ុចខ្មៅទាំងនេះកើតមកពីធូលីដែលមានលើស្បែក។
  4. អ្នកក៏អាចឧស្សាហ៍បោកស្រោមខ្នើយដែរ ព្រោះនៅលើស្រោមខ្នើយអាចមានធូលីដែលធ្វើឱ្យអ្នកកើតស្នាមទាំងនេះ។
  5. ចំនុចចុងក្រោយគឺអ្នកមិនត្រូវតែងតែយកដៃទៅប៉ះមុខអ្នកទេ ព្រោះដៃអ្នកមានមេរោគផ្សេងៗដែលអាចធ្វើឱ្យកើតដែរ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីការពារសម្ជស្សរបស់អ្នក៕  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

 

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង