មានកូនក្មេងមួយចំនួនមិនចូលចិត្តពិសារអាហារដែលធ្វើឱ្យរាងកាយគេរឹងមាំទេ។ ដូចនេះឳពុកម្តាយគួរតែធ្វើដូចម្តេចទើបអាចឱ្យកូនបរិភោគនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែទម្លាប់ឱ្យកូនបរិភោគតាំងពីតូច មានន័យថាផ្តាច់ទឹកដោះភ្លាម អ្នកគួរតែឱ្យគេបរិភោគភ្លាម បើទុកយូរ អ្នកពិបាកពត់គេណាស់។
- អ្នកក៏អាចអង្គុយបរិភោគជាមួយគេដែរ ព្រោះកូនក្មេងចូលចិត្តរៀនធ្វើតាមមនុស្សធំណាស់។
- អ្នកគួរតែយកបន្លែឬផ្លែឈើដែលមានជាតិផ្អែមឱ្យគេបរិភោគ នោះគេនឹងចូលចិត្តជាមិនខានឡើយ។
- អ្នកក៏អាចបង្រៀនកូនឱ្យចេះដាំដុះដែរ ព្រោះបើគេដាំដោយផ្ទាល់ដៃ នោះគេនឹងចង់បរិភោគជាមិនខាន។
- អ្នកអាចឱ្យកូនធ្វើម្ហូបជាមួយអ្នក ដោយឱ្យគេជួយរើសបន្លែ ឬលាងជាដើម នោះគេនឹងពេញចិត្តបរិភោគបន្លែទាំងនោះ ព្រោះវាជាស្នាដៃរបស់គេ។
- វិធីម៉្យាងទៀត អ្នកអាចឱ្យគេរើសដោយខ្លួនឯងថាតើគេចង់បរិភោគបន្លែឬផ្លែឈើអ្វី។ ពេលដែលគេអាចជ្រើសរើសដោយខ្លួនឯង នោះកូននឹងចូលចិត្តញ៉ាំជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)