ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយការពារស្បូនរបស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែញ៉ាំស្រូវសាលីឲ្យបានច្រើន ព្រោះក្នុងនោះមានសារធាតុចិញ្ចឹមខ្ពស់ ដោយអាចជួយការពារបានទាំងក្រពះ ថ្លើម និងស្បូនរបស់អ្នកបានល្អ។
- អ្នកអាចពិសារសារ៉ាយបាន ព្រោះក្នុងនោះមានសារធាតុដែលអាចជួយទប់ទល់មិនឲ្យកោសិកាមហារីកអាចរីកដុះដាល់ក្នុងស្បូនអ្នក។ ដូចនេះ ស្បូនអ្នកនឹងអាចមានសុខភាពល្អជាមិនខានឡើយ។
- ក្នុងប៉េងប៉ោះមានផ្ទុកវីតាមីនច្រើន ដោយមានវីតាមីនសេខ្ពស់ ធ្វើឲ្យអ្នកមិនសូវផ្តាសាយ ថែមទាំងអាចជួយមុខរបួសឆាប់ជាសះស្បើយទៀតផង។ ជាពិសេស កោសិកាមហារីកក៏មិនងាយកើតដែរ។
- ចំណែកទំពាំងបាយជូរវិញ អាចជួយឲ្យអ្នកខ្វះឈាម មានឈាមគ្រប់ ថែមទាំងអាចជួយការពារស្បូនអ្នកបានល្អ មិនងាយកើតជំងឺផ្សេងៗឡើយ។
- ផ្លែប៉ោមក៏អ្នកគួរតែពិសារដែរ ព្រោះសារធាតុដែលមានក្នុងផ្លែប៉ោម អាចការពារបានទាំងសរសៃឈាម បេះដូង រួមទាំងស្បូន។ ជាពិសេស អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ដោយមិនមានសម្ពាធខ្លាំងនោះទេ។ ដូចនេះ អ្នកអាចញ៉ាំអាហារទាំងនេះ ដើម្បីសុខភាពរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)