ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្នុងថ្ងៃចូលឆ្នាំចិន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- យប់ថ្ងៃសែនចូលឆ្នាំចិន អ្នកមិនគួរពន្លត់ភ្លើងទាំងអស់ចោលទេ ដោយទុកឲ្យផ្ទះមានពន្លឺ ទើបអាចនាំសំណាងល្អចូលមករកអ្នកបាន។
- អ្នកមិនគួរនិយាយពាក្យមិនល្អក្នុងថ្ងៃចូលឆ្នាំចិនឡើយ ជាពិសេស ក្នុងថ្ងៃទី១តែម្តង ព្រោះបើអ្នកហ៊ាននិយាយចេញតែមួយម៉ាត់ អ្នកនឹងអាចស៊យពេញមួយឆ្នាំជាមិនខានឡើយ។
- អ្នកមិនគួរខ្ចីលុយអ្នកដទៃ ហើយក៏មិនគួរទារលុយពីអ្នកដទៃផងដែរ ព្រោះអាចធ្វើឲ្យទ្រព្យអ្នកចេញអស់ ដោយគ្មានទ្រព្យអ្វីអាចចូលមកបានឡើយ។
- ចូលឆ្នាំចិនថ្ងៃទី១ អ្នកមិនគួរបោសផ្ទះ និងចាក់សម្រាមឡើយ ព្រោះអាចនាំសំណាងអ្នកឲ្យចេញក្រៅអស់។ ជាហេតុដែលធ្វើឲ្យលាភមិនអាចចូលមកបានឡើយ។
- អ្នកមិនគួរញ៉ាំថ្នាំនោះទេ ព្រោះអាចធ្វើឲ្យអ្នកមានសុខភាពមិនល្អពេញមួយឆ្នាំ ដោយត្រូវការពិសារថ្នាំរហូត។
- អ្នកមិនគួរញ៉ាំអាហារសែនអស់នោះទេ ដោយគួរតែទុកដល់ថ្ងៃចូលឆ្នាំចិន ទើបអាចសល់ទ្រព្យបានពេញមួយឆ្នាំ។ ដូចនេះ អ្នកគួរតែចៀសពីសកម្មភាពទាំងនេះ ទើបអាចសល់ប្រាក់ច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)