ក្លិនមាត់មិនល្អ គឺជាបញ្ហាដែលប៉ះពាល់ដល់ទំនុកចិត្ត និងបុគ្គលិកលក្ខណៈរបស់មនុស្សជាច្រើន។ ក្រៅពីបង្កការព្រួយបារម្ភ ក្លិនមាត់មិនល្អក៏អាចជាសញ្ញាព្រមាននៃបញ្ហាសុខភាព មួយចំនួនផងដែរ។
ខ្យល់ដង្ហើមមិនល្អ ៣ ប្រភេទ ដែលជាសញ្ញាព្រមានពីរាងកាយអ្នក អ្នកត្រូវដឹង៖
១- ក្លិនមាត់មិនល្អបណ្តាលមកពីមូលហេតុទូទៅ ៖
ក្លិនមាត់មិនល្អប្រភេទ នេះ គឺជាផ្នែកធម្មតានៃជីវិតប្រចាំថ្ងៃ។ វាមិនបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរទេ ហើយជាធម្មតាអាចត្រូវបានរសាយបាត់ទៅតវិញជាមួយនឹងអនាម័យមាត់ល្អ។
២- ក្លិនមាត់មិនល្អបណ្តាលមកពីបញ្ហាសុខភាពមាត់៖
នេះគឺជា ប្រភេទក្លិនមាត់ ដែលបង្កឡើងដោយផ្ទាល់ដោយបញ្ហាមាត់ ដែលជាមូលហេតុ ៨០%-៩០% នៃករណីក្លិនមាត់មិនល្អ។
៣- ក្លិនមាត់មិនល្អបណ្តាលមកពីមូលហេតុខាងក្រៅ៖
ក្លិនមាត់មិនល្អប្រភេទ នេះ មិនបណ្តាលមកពីបញ្ហានៅក្នុងមាត់ដោយផ្ទាល់ទេ ប៉ុន្តែអាចជាសញ្ញានៃជំងឺ ឬភាពមិនប្រក្រតីនៃប្រព័ន្ធផ្សេងៗនៃរាងកាយ។
ក្នុងនោះដែរ ករណីមានក្លិនមាត់មិនល្អអាចបណ្ដាលមកពីជំងឺនៃប្រព័ន្ធផ្លូវដង្ហើម៖ រលាកទងសួត/រលាកសួត ជំងឺក្រពះពោះវៀន ការច្រាលអាស៊ីតក្នុង ក្រពះ ជំងឺមេតាប៉ូលីសនិងរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺខ្សោយថ្លើម មាត់ស្ងួត ស្ត្រេស និងការតមអាហារ/របបអាហារ។
ចំណុចសម្គាល់៖
ប្រសិនបើក្លិនមាត់មិនល្អ ទោះជាថែរក្សាអនាម័យមាត់បានល្អក៏ដោយ ត្រូវទៅពិគ្រោះជាមួយទន្តបណ្ឌិត ឬវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសមស្រប ដើម្បីសុខភាពមាត់ និងសុខភាពរាងកាយកាន់តែប្រសើរឡើង៕