តាមការសិក្សាបានឱ្យដឹងថា កន្ទួតព្រៃជារុក្ខជាតិសម្បូរទៅដោយវីតាមីន C រួមនឹងវីតាមីនសំខាន់ៗជាច្រើនទៀតដែល ផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាព។
សម្រាប់អ្នកមានបញ្ហាឈឺ ឬរលាកបំពង់-ក ផ្លែកន្ទួតព្រៃគឺជាផ្លែឈើដ៏ស័ក្តិសមបំផុតសម្រាប់អាការៈនេះ ។ ទឹកផ្លែកន្ទួតព្រៃលាយជាមួយខ្ញីចិញ្ច្រាំ និងបន្ថែមទឹកឃ្មុំ១ស្លាបព្រាបាយជាវិធីដ៏ល្អក្នុងការព្យាបាលបញ្ហាក្អក និងឈឺបំពង់កដ៏មានប្រសិទ្ធភាព។
ប្រសិនបើលោកអ្នកអនុវត្តិវិធីបែបបុរាណនេះហើយនៅតែមិនបានផល ដូច្នេះ ការទៅជួបជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីពិនិត្យនិងព្យាបាលគឺជារឿងចាំបាច់បំផុត៕