ស្លឹកគ្រៃ មានអត្ថប្រយោជន៍ចំពោះសុខភាពដោយសារវាមានផ្ទុកសារធាតុសំខាន់ៗជាច្រើនយ៉ាង។
ស្លឹកគ្រៃមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោម ដែលជួយជំរុញការនោម និងជួយបន្សាបជាតិពុលចេញពីរាងកាយតាមរយៈទឹកនោម។ នេះក៏ជួយដល់មុខងារតម្រងនោមឱ្យដំណើរការបានល្អ។
ក្រៅពីនេះ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ស្លឹកគ្រៃអាចជួយកាត់បន្ថយកម្រិតសម្ពាធឈាម និងកូឡេស្តេរ៉ុលអាក្រក់ ដែលល្អសម្រាប់សុខភាពបេះដូង។
ដោយឡែក សារធាតុប្រឆាំងបាក់តេរី និងប្រឆាំងផ្សិត ស្លឹកគ្រៃជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ផ្តាសាយ និងក្អកផងដែរ។
ចំណុចសម្គាល់៖ ទោះបីជាស្លឹកគ្រៃមានអត្ថប្រយោជន៍ច្រើនក៏ដោយ អ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬកំពុងប្រើប្រាស់ថ្នាំពេទ្យ គួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើប្រាស់ជាប្រចាំ ឬក្នុងបរិមាណច្រើន៕