ជាទូទៅ ការញ៉ាំអាហារពេលព្រឹកដ៏ល្អ នឹងជួយអោយអ្នកមានថាមពលគ្រប់គ្រាន់សម្រាប់ពេលថ្ងៃ ហើយក៏ជួយ កុំអោយទទួលទានអាហារច្រើនពេក នៅពេលថ្ងៃត្រង់ និងល្ងាចផងដែរ ។
ខាងក្រោមនេះជាអាហារមួយចំនួនដែលអ្នកអាចញាំនៅពេលព្រឹក ដោយមិនខ្លាចឡើងគីឡូ តែសូមកុំញាំច្រើនហួសកម្រិតពេក ។
១. ប្រូតេអ៊ីនមានជាតិខ្លាញ់តិច មានដូចជា ពងទា ពងមាន់ និងទឹកដោះគោ
២. បន្លែស្រស់ មានដូចជា ស្ពៃ
៣. ផ្លែឈើមានជាតិខ្លាញ់តិច មានដូចជា ផ្លែប៉ោម ប័រ
៤. ស្រូវសាលីធម្មជាតិ
៥. ប្រេងល្អ មានដូចជា ប្រេងធម្មជាតិ និងអាល់ម៉ុន
៦. ទឹកភេសជ្ជៈ មានទឹកក្រៀប និងកាហ្វេខ្មៅ (គ្មានជាតិស្ករ) ឬតែធម្មជាតិ ។