មន្ទីរពេទ្យបង្អែកស្អាង បានប្រកាសនាថ្ងៃទី១៧ ខែកក្កដានេះថា ហេតុអ្វីកុមារតូចកើតគ្រុនឈាម យើងគិតថាធ្ងន់ ដែលគ្រូពេទ្យប្រយ័ត្នខ្ពស់ ។
មន្ទីរពេទ្យបង្អែកស្អាង បានបញ្ជាក់ពីរោគសញ្ញាដូចជា៖
១. កុមារតូចងាយប្រកាច់ ងាយស្ទះផ្លូវដង្ហើម
២. មិនសូវបៅ + ក្អួត ធ្វើឲ្យបាត់បង់ជាតិទឹក នាំឲ្យកុមារងាយស្ហុក
៣. មិនសូវបៅ + មិនញាំ ធ្វើឲ្យខ្វះជាតិស្ករក្នុងឈាម ។ ជាតិស្ករប្រៀបដូចសាំងឡាន ព្រោះវាត្រូវបានកោសិការផលិតជា ថាមពល (ATP) ក្នុង Mitochondry សំរាប់កោសិការផ្សេងៗធ្វើមុខងារ (cellular function).
៤. ងាយហូរឈាម
៥. រយៈពេលការជ្រាបចេញនៃប្លាស្មា (plasma leakage) ប្រែប្រួលខុសពីក្មេងធំ ឬមនុស្សចាស់ ដែលរយៈពេលមានដល់48h រីឯកុមារតូចមានតែប្រហែល 36h ។
មន្ទីរពេទ្យបង្អែកស្អាង បានបន្តថា ដូចនេះការព្យារបាលដោយ IVF ត្រូវប្រុងប្រយ័ត្ន ព្រោះងាយឲ្យ Fluid overload ។ ម្យ៉ាងទៀត កុមារមិនសូវមាន clinical indicators ថា កុមារឈានចូលដំណាក់កាលទី៣ គឺ convalescent phase ។
សរុបសេចក្តីមក កុមារតូចគ្រុនឈាម ត្រូវពិនិត្យដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត ។ ក្មេងគ្រុនឈាមហាមដាច់ខាតប្រើថ្នាំបញ្ចុះកំដៅពពួក (Aspirinអាស្ពីរីន), (Ibuprofenអ៊ីប៊ុយប្រូហ្វែន), (steroid: ដិចសា..។ល។
អត្ថបទប្រភពដើម ៖ គ្រូពេទ្យក្មេង Young Doctor