ផ្លែប៉េងបោះ វាមិនត្រឹមតែបន្ថែមរសជាតិឈ្ងុយឆ្ងាញ់ និងពណ៌ស្រស់ស្អាតដល់មុខម្ហូបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់សុខភាព។
ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយប្រភេទដែលផ្ដល់ពណ៌ក្រហមដល់ប៉េងបោះ អាចជួយការពារកោសិកាពីការខូចខាតដោយសាររ៉ាឌីកាល់សេរី និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃជាច្រើនដូចជាជំងឺមហារីក (ជាពិសេសមហារីកក្រពេញប្រូស្តាត) និងជំងឺបេះដូង។ ការចម្អិនប៉េងបោះជាមួយប្រេងឆាបន្តិចអាចជួយឱ្យរាងកាយស្រូបយកសារធាតុនោះបានកាន់តែល្អ។
ក្រៅពីនេះប៉េងបោះផ្ទុកសារធាតុ ប៉ូតាស្យូម , វីតាមីន C, និងជាតិសរសៃ ដែលទាំងនេះសុទ្ធតែមានសារៈសំខាន់សម្រាប់សុខភាពបេះដូង។ វាក៏សម្បូរវីតាមីន K ផងដែរ ដែលដើរតួយ៉ាងសំខាន់ក្នុងការបង្កកឈាម និងសុខភាពឆ្អឹង។
លើសពីនេះប៉េងបោះមានផ្ទុកជាតិសរសៃ និងជាតិទឹកខ្ពស់ ដែលជួយសម្រួលដល់ការរំលាយអាហារ កាត់បន្ថយការទល់លាមក និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ៕