ដុំគីសលំពែងមិនបណ្តាលឱ្យមានរោគសញ្ញាច្បាស់លាស់អ្វីនោះឡើយ ហើយភាគច្រើននៃអ្នកជំងឺមិនបានដឹងទេថាមានវា។ នេះបើយោងតាម មន្ទីរពេទ្យកាល់ម៉ែត។
ការសិក្សាបានបង្ហាញថាដុំគីសក្នុងលំពែងកើតមានច្រើនទៅតាមអាយុ ជាធម្មតាពួកវាត្រូវបានរកឃើញដោយចៃដន្យនៅពេលថតអេកូ ឬស្កេនពោះ ដោយមូលហេតុអ្វីផ្សេងមួយទៀត។
ចំពោះរោគសញ្ញាដែលអាចកើតមាន ដូចជា៖
- ឈឺពោះ
- ចង្អោរ ឬក្អួត
- ការឡើងខាន់លឿង (ស្បែក និងភ្នែកឡើងពណ៌លឿង) ឬស្រកទម្ងន់ដោយអចេតនា៕