មន្ទីរពេទ្យបង្អែកស្អាង បានប្រកាសនាថ្ងៃទី១៦ ខែកក្កដានេះថា ទៅប្រឡងបាក់ឌុបអត់ភ័យ គួរធ្វើម៉េចទៅ ។ ទាំងនេះជាក្បួនពេលទៅប្រលងប្អូនៗនឹងមិនភ័យព្រួយ បើប្អូនៗអាចធ្វើវាបាន ។
១. រៀបចំខ្លួនអោយបានរួចរាល់ ចាប់ពីពេលនេះតទៅ (មិនថា អ្នកទាំងអស់គ្នាមានសមត្ថភាពត្រឹមណាក៏ដោយ
២. មួយថ្ងៃ មុនប្រឡង ទៅមើលថ្នាក់ប្រឡង ហើយចូលអង្គុយក្នុងបន្ទប់ប្រឡងនឹងអោយសាំ ថ្ងៃស្អែកចូលប្រឡងយើងអត់ភ័យទេ
៣. រំលឹកមេរៀនមុនទៅប្រឡង វាជួយបង្កើនទំនុកចិត្តយើងដែរថា យើងបានមើលអស់ហើយ ចូលប្រឡងក៏អត់សូវភ័យដែរ
៤. រៀបចំខ្លួនអោយស្អាត ពេលទៅប្រឡងវាក៏ជួយយើងដែរ boost your confidence
៥. ពេលទៅប្រឡងត្រូវគិតថា បេក្ខជនដទៃទៀត គេមកកំដរយើងប្រឡង ចឹងកុំភ័យពេក(មែនភ័យតែយើងទេ គេក៏ភ័យដែរ! ចឹងកុំខ្វល់ យើង relax relax)
៦. ធ្វើការដឹងគុណដល់អ្នកមានគុណ គ្រូ គ្រួសារប៉ាម៉ាក់ តាយាយ…ដែលខំប្រឹងអោយយើងបានមកប្រឡងបាក់ឌុបថ្ងៃនេះ ហើយសន្យានឹងខ្លួនឯង ត្រូវធ្វើអោយបានល្អ ខំប្រឹងអោយអស់ពីសមត្ថភាព ដើម្បីជាការសងគុណពួកគាត់
៧. ត្រូវផ្តោតអារម្មណ៍លើការធ្វើវិញ្ញាសា កុំផ្តោតលើបេក្ខជនដទៃ
៨. គោរពបទបញ្ជាផ្ទៃ ក្នុងអោយបានត្រឹមត្រូវទៅ កុំអោយមានហានិភ័យដល់យើង
ដូច្នេះ សរុបមកប្អូនៗធ្វើតាមប៉ុណ្ណឹងទៅប្រឡងអត់ភ័យ ការប្រឡងក៏ដំណើរការទៅរលូនដែរ ៕