មន្ទីរពេទ្យហ្លួងម៉ែ ត្រូវការជ្រើសរើស វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រជំងឺទូទៅ ចំនួន ៤ រូប។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថាមន្ទីរពេទ្យហ្លួងម៉ែ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា បម្រើការងារមានលក្ខណៈសម្បត្តិ ដូចជា មានសុខភាពល្អ មានភាពរួសរាយរាក់ទាក់ សាមគ្គីភាព ទំនាក់ទំនងការងារល្អ និងមានក្រមសីលធម៌ ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់ និងមានសញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា ហើយនិងអាទិភាពសម្រាប់អ្នកមានបទពិសោធការងារ។
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចដាក់ប្រវត្តិរូប (មានបិទរូបថត) និងពាក្យសុំចូល បម្រើការងារដោយភ្ជាប់មកជាមួយនូវ ឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ មកដាក់ នៅការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕