ក្រៅពីជាគ្រឿងផ្សំដ៏ល្អក្នុងសម្ល ត្រឡាចក៏ផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើនដោយសារវាសម្បូរសារធាតុចិញ្ចឹម និងមានលក្ខណៈសម្បត្តិឱសថ។
ជាតិប៉ូតាស្យូមនៅក្នុងត្រឡាចអាចជួយគ្រប់គ្រងសម្ពាធឈាមឱ្យមានលំនឹង ដែលសំខាន់សម្រាប់សុខភាពបេះដូង។ ជាតិសរសៃក៏ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ផងដែរ។
លើសពីនេះត្រឡាចជាប្រភពដ៏ល្អនៃជាតិសរសៃដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ។ ជាតិសរសៃជួយសម្រួលដល់ចលនាពោះវៀន កាត់បន្ថយការទល់លាមក និងជួយរក្សាបាក់តេរីល្អក្នុងពោះវៀន។ វាក៏អាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានលំនឹងផងដែរ។
ម៉្យាងទៀតសោត ត្រឡាចមានផ្ទុកវីតាមីន C តិចតួច ប៉ុន្តែរួមផ្សំជាមួយសារធាតុចិញ្ចឹមផ្សេងៗទៀត វាអាចជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ ការពារអ្នកពីជំងឺឆ្លងផ្សេងៗ៕