អេឡិចត្រូលីត្រ គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ ហើយចាំបាច់ណាស់ក្នុងការរក្សាបាននូវតុល្យភាព pH និងជាតិទឹកត្រឹមត្រូវក្នុងរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អតុល្យភាព ឬកង្វះជាតិអេឡិចត្រូលីត្របង្កបញ្ហាចំពោះសាច់ដុំគួរឱ្យព្រួយបារម្ភជាច្រើន រួមទាំងអាការៈអស់កម្លាំង, រមួលសាច់ដុំ ឬរមួលក្រពើ, ស្ពឹក និងចង្វាក់បេះដូងលោតខុសប្រក្រតី។ អេឡិចត្រូលីត្រដែលសំខាន់ៗសម្រាប់រាងកាយ រួមបញ្ចូលទាំងជាតិប៉ូតាស្យូម, សូដ្យូម, ម៉ាញ៉េ
ស្យូម, កាល់ស្យូម, ក្លរ និងផូស្វ័រ។ ហើយអ្នកកំពុងខ្វល់ចិត្តមិនដឹងថាតើអាហារណាខ្លះជាប្រភពធម្មជាតិនៃអេឡិចត្រូលីត្រមែនទេ?  កុំបារម្ភ! ខាងក្រោមវេបសាយសុខភាពនឹងបង្ហាញឱ្យដឹង Health.com.kh ពីប្រភពធម្មជាតិដ៏ប្រសើរនៃជាតិអេឡិចត្រូលីត្រ ៖

១. ផ្លែចេក

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន, សារធាតុចិញ្ចឹម រួមទាំងអេឡិចត្រីលីត្រ។ ចេក ក៏ជាប្រភពដ៏ប្រសើរនៃប៉ូតាស្យូម, ម៉ាញ៉េស្យូម, ម៉ង់កាណែស, វីតាមីន B6, ជាតិសសៃ, វីតាមីន C, វីតាមីន A, ប្រូតេអ៊ីន, ជាតិដែក ដែលសុទ្ធសឹងតែជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទ្រទ្រង់រក្សាសុខភាពរាងកាយ។

២. អង្ករសម្រូប

ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹម និងអេឡិចត្រូលីត្រធម្មជាតិ។ អង្ករសម្រូបមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយជាតិម៉ាញ៉េស្យូម, ផូស្វ័រ, ម៉ង់កាណែស, ទង់ដែង, សេលេញ៉ូម និងវីតាមីន B3។ វាក៏មានជាតិសសៃខ្ពស់ផងដែរ ហើយជាតិខ្លាញ់ ឬប្រេងក្នុងអង្ករសម្រូបអាចជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលបានយ៉ាងប្រសើរ។

៣. ទឹកដូង

ទឹកដូង គឺប្រសើរណាស់សម្រាប់សុខភាព ហើយក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិអេឡិចត្រូលីត្រ។ វាដើរតួជាភេសជ្ជៈប៉ូវកម្លាំងបែបធម្មជាតិជួយបន្ថែមថាមពល និងបំពេញជាតិរ៉ែ ក៏ដូចជាអេឡិចត្រូលីត្រដែលបាត់បង់នៅពេលអ្នកបែកញើសច្រើន ឬមានជំងឺគ្រុនក្ដៅ។ ទឹកដូងក៏ជាប្រភពដ៏សម្បូរបែបនៃវីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលធ្វើឱ្យវាមានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ។

៤. បន្លែបៃតង

បន្លែបៃតងអាចផ្ដល់ឱ្យអ្នកនូ​វជាតិអេឡិចត្រូលីត្រសំខាន់ៗ។ ដូច្នេះបន្ថែមបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានជាតិអេឡិចត្រលីត្រគ្រប់គ្រាន់។

៥. ស៊ុត

ស៊ុត ផ្ដល់ឱ្យរាងកាយនូវអត្ថប្រយោជន៍សុខភាពជាច្រើន ដោយវាមានផ្ទុកសម្បូរទៅដោយជាតិ riboflavin, ផូស្វ័រ, វីតាមីន B12, choline និងប្រូតេអ៊ីនគុណភាពខ្ពស់។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែចាំបាច់ដូចជា អ៊ីយ៉ូដ និងសេលេញ៉ូម។ ហើយស៊ុតក៏ជាអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិអេឡិចផងដែរ។

៦. ទឹកក្រូចឆ្មារ

ជាប្រភពដ៏ល្អនៃអេឡិចត្រូលីត្រ។ ទឹកក្រូចឆ្មារ ជាជម្រើសនៃភេសជ្ជៈប្រសើរបំផុតមួយ ដោយវាមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូម ហើយជួយបំពេញជាតិទឹកក្នុងរាងកាយបានយ៉ាងប្រសើរ។ វាក៏មានផ្ទុកជាតិកាល់ស្យូម និងសូដ្យូមខ្លះផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ទ្វេដងចូរលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកឃ្មុំ, ទឹក និងអំបិលបន្តិច។ អ្នកអាចបន្ថែមទឹកដូងជំនួសទឹកធម្មតាក៏បានដើម្បីបង្កើនជាតិអេឡិចត្រូលីត្រឆាប់រហ័ស។

៧. ត្រីសាលម៉ុន

មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ត្រីសាលម៉ុន មានផ្ទុកសម្បូរទៅដោយជាតិអេឡិចត្រូលីត្រ និងសារធាតុចិញ្ចឹម រួមបញ្ចូលទាំង ម៉ាញ៉េស្យូម, ផូស្វ័រ និងកាល់ស្យូម។ វាក៏ជាប្រភពដ៏ប្រសើរអាស៊ីតអាមីណូចាំបាច់, អាស៊ីតខ្លាញ់អូមេហ្គា ៣, ស័ង្កសី, ជាតិដែក, វីតាមីន A, B6, D និង E។ អ្នកជំនាញជាច្រើនណែនាំឱ្យទទួលទានត្រីសាលម៉ុន និងត្រីផ្សេងទៀតយ៉ាងហោចណាស់ ២ ដងក្នងមួយសប្តាហ៍។

៨. គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ

គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិសឹងតែគ្រប់ប្រភេទជាប្រភពដ៏ប្រសើរនៃជាតិអេឡិចត្រលីត្រ ប៉ុន្តែអ្នកគួរជ្រើសរើសទទួលទានគ្រាប់ពូជ និងគ្រាប់ធញ្ញជាតិដែលមានលក្ខណៈសរីរាង្គគ្មានការកែច្នៃ។ ជម្រើសដ៏ល្អបំផុត គឺគ្រាប់អាល់ម៉ុន, គ្រាប់ស្វាយចន្ទី, គ្រាប់វាល់ណឺត,​ គ្រាប់ល្ង, គ្រាប់ផ្ការីករាយ, គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់សណ្ដែកដី៕