ជម្ពូ ជាផ្លែឈើមួយប្រភេទមានរសជាតិឆ្ងាញ់ និងសំបូរសារជាតិទឹកច្រើន។ ផ្លែឈើនេះមិនពិបាករកឡើយ ហើយបើបិយាយពីអត្ថប្រយោជន៏៍ចំពោះសុខភាពវិញ វាមាន មិនចាញ់ផ្លែឈើផ្សេងទៀតទេ។
វីតាមីន C និងវីតាមីន A មានក្នុងផ្លែជម្ពូខ្ពស់ ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មល្អ។ អ្នកជំនាញបានបញ្ជាក់ថា វាអាចរារាំងការលូតលាស់ដុំសាច់និងកោសិកាមហារីក កាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដូចជា មហារីកសុដន់ មហារីកមាត់ស្បូន និង មហារីកសួត។
លើសពីនេះ វីតាមីន C គឺជាវីតាមីនដែលជាផ្នែកសំខាន់មួយនៃមុខងាររបស់ប្រព័ន្ធភាពស៊ាំ។ ហើយជម្ពូគឺជាផ្លែឈើមួយប្រភេទទៀតដែលមានវីតាមីន C ១០០ ក្រាម និងផ្ទុកវីតាមីន ២២,៣ មីក្រូក្រាម រំញោចប្រព័ន្ធភាពស៊ាំ។ វាក៏ជួយជំរុញការផលិតកូឡាជែន ដែលជាប្រភេទប្រូតេអ៊ីនមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារនៃប្រព័ន្ធភាពស៊ាំផងដែរ។ កូឡាជែនក៏ជួយបំប៉នស្បែក បន្ថយភាពជ្រីវជ្រួញ ល្អសម្រាប់សុខភាពសន្លាក់និងឆ្អឹងផងដែរ៕