ការលំបាកមានកូនក្លាយជាវិបត្តិមួយដែលពិភពលោកកំពុងតែព្រួយបារម្ភ ដែលមានអត្រា 10% ទៅ15% នៃគូស្វាមីភរិយាទាំងឡាយ។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែត។
តើមានមូលហេតុអ្វីខ្លះ?
មូលហេតុអាចប្រភពមកពីភាគីស្រ្តី ឬភាគីបុរស ឬអាចទាំងពីរនាក់។
១. ភាគីស្រ្តី 34% ៖ បញ្ហាផលិតមេជីវិតញី ស្ទះដៃស្បូន ដុះសាច់ក្នុងស្បូន គីសដៃស្បូន ពិសាស្រាឬជក់បារី និងជំងឺក្រពេញអរម៉ូន
២. ភាគីបុរស 20% ៖ បញ្ហាផលិតមេជីវិតឈ្មោល បញ្ហាស្ទះផ្លូវបញ្ចេញមេជីវិតឈ្មោល ជំងឺក្រពេញអរម៉ូន ពិសាស្រាឬជក់បារី
៣. ភាគីបុរសនិងស្រ្តី 38%
៤. មូលហេតុផ្សេងៗដែលពុំអាចពន្យល់បាន 8%៕