មន្ទីរពេទ្យកាល់ម៉ែតបានប្រកាស នាថ្ងៃទី១៤ ខែកក្កដានេះថា ការវះកាត់តសរសៃខ្វែងខាងមុខនៃជង្គង់ (Ligamentoplasty of ACL) ដោយឧបករណ៍ឆ្លុះសន្លាក់ (Arthroscopy) ។
១. អ្វីទៅជាសរសៃ ACL ??
វាជាសរសៃធំមួយដែលជួយទប់សន្លាក់ជង្គង់អោយមានលំនឹងដើម្បីបំលាស់ទី លោត ដើរ និងរត់ ។
២. មូលហេតុអ្វីខ្លះដែលបណ្តាលអោយដាច់សរសៃ ACL ?
ដោយសារ ៖ ការដួលក្រឡាច់ជង្គង់កំឡុងពេលរត់ លោត រឺលេងកីឡា ។ ចលនារមួលជង្គង់កំឡុងពេលរត់ ។ គ្រោះថ្នាក់ចរាចរណ៍ប៉ះទៅលើជង្គង់ ។
៣. រោគសញ្ញានៃការដាច់សរសៃជង្គង់ ACL មានអ្វីខ្លះ ??
– មានលឺសំលេងក្នុងជង្គង់នៅពេលដួល
– ចាប់ផ្តើមឈឺជង្គង់ខ្លាំង ហើម
– មិនអាចបត់លាជង្គង់បាន
– មានអារម្មណ៍ថា ជង្គង់គ្មានលំនឹងពេលដើរ ដើរមិនស្រួល រកតែដួល ។
– ឬដើរមិនរួច
ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចខាងលើ សូមប្រញាប់មកជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ និងធ្វើការព្យាបាលអោយបានត្រឹមត្រូវទាន់ពេលវេលា ៕