មន្ទីរពេទ្យបង្អែកស្អាង បានប្រកាសនាថ្ងៃទី១៥ ខែកក្កដានេះថា ថ្នាំទាំងអស់នេះ សុទ្ធតែជាថ្នាំប្រើសម្រាប់ចាក់បញ្ចូលតាមសាច់ដុំ និងសសៃឈាម ហើយអ្នកដែលអាចទិញបាន ទាល់តែគ្រូពេទ្យ ឬគ្រូពេទ្យចេញសំបុត្រមក ។ ហើយការប្រើក៏សុទ្ធតែមានក្បួនខ្នាត តាមគោលដៅព្យាបាល និងតាមសុខភាព ។

១. Bepanthen មានសារធាតុ Vitamine B5ដែលវីតាមីនសម្រាប់សក់ ភាគច្រើនក្នុងសាប៊ូកក់សក់ ហើយក្នុងទម្រង់ថ្នាំចាក់ គឺប្រើចាក់បំបាត់ជ្រុះសក់ alopécie ។
២.Laroscorbineមានសារធាតុវីតាមីនស៊ី តាមធម្មតាវាមានទម្រង់ផឹកតាមាត់បានដែលទម្រង់ effervescence រលាយក្នុងទឹក ហើយក្នុងទម្រង់ថ្នាំចាក់សម្រាប់អ្នកខ្វះវីតាមីនស៊ី ឈាមតាមអញ្ចាញធ្មេញ អ្នកជក់បារី អ្នកមានជំងឺរ៊ាំរ៉ៃ និងស្រួចស្រាវត្រូវប្រើវីតាមីនស៊ីជំនួយ ជំងឺហឺត និងគ្រុនផ្តាសាយយូរ ។
៣.Becozyme ជាថ្នាំមានសារធាតុវីតាមីន B ចម្រុះដែលគេហៅថា vitamine Complexe ដែលគេបង្កើតទម្រង់ជាថ្នាំចាក់ ដើម្បីព្យាបាលជំងឺរលាកសសៃ ពងបែកក្នុងមាត់ ញៀនស្រារ៊ាំរ៉ៃ និងព្យាបាលថ្លើម ៕