បញ្ហាពិបាកក្នុងការរំលាយអាហារអាចកើតឡើងនោះពេលអ្នកទទួលទានច្រើនពេក ឬអ្វីដែលក្រពះទទួលយកមិនបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាពិបាករំលាយអាហារអាចធ្វើឱ្យអ្នកជួបប្រទះនឹងអាការៈឈឺពោះ, ភើរ ឬហើមពោះគួរឱ្យរំខាន។ គួរធ្វើយ៉ាងណាទប់ទល់នឹងបញ្ហានេះមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាពិបាករំលាយអាហារ ៖
១. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោម មានផ្ទុកអាស៊ីតអាសេទិកធម្មជាតិគ្រប់គ្រងស្ថានភាពនៃពោះវៀនជួយកាត់បន្ថយការរលាក និងក្រហាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកខ្មេះផ្លែប៉ោមចំនួន ១ ស្លាបព្រាបាយ និងទឹកឃ្មុំឆៅ ១ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១ ពែង។ កូរឱ្យសព្វ សឹមទទួលទានឱ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ដើម្បីបំបាត់បញ្ហាពិបាករំលាយអាហារ។
២. ម្ស៉ៅ Baking soda
ម្ស៉ៅ Baking soda ជួយកាត់បន្ថយបរិមាណនៃអាស៊ីតក្រពះក្នុងពោះវៀន និងបំបាត់ខ្យល់ក្នុងពោះ ឬអាការៈហើមពោះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ស៉ៅ Baking soda កន្លះស្លាបព្រាកាហ្វេ ក្នុងទឹកធម្មតា ១ កែវ ហើយកូរឱ្យសព្វ សឹមទទួលទាន។
៣. ជីនាងវង
ជីនាងវង ជាប្រភពដ៏ប្រសើរនៃសារធាតុ flavonoids, phytosterols និង terpenes ដែលមានប្រសិទ្ធិភាពខ្ពស់ជួយកាត់បន្ថយអាស៊ីតក្រពះ ក៏ដូចជាអាការៈពិបាករំលាយអាហារ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទឹកស្លឹកជីនេះ។
៤. តែផ្កា Chamomile
ការទទួលទានតែផ្កា Chamomile ជួយបំបាត់អាការៈពិបាករំលាយអាហារបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានតែផ្កា Chamomile ឱ្យបាន ២ ទៅ ៣ ពែងរាល់ថ្ងៃដើម្បីបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ។ អ្នកអាចរកទិញតែផ្កា Chamomile បាននៅតាមផ្សារទំនើប។
៥. គ្រាប់ Fennel
ធូរស្រាលពីអាការៈពិបាករំលាយអាហារយ៉ាងឆាប់រហ័ស ដោយគ្រាន់តែទទួលទាន ឬទំពារគ្រាប់ fennel (អាចរកទិញបាននៅតាមផ្សារទំនើប)។ គ្រាប់ fennel មានផ្ទុកជាតិប្រេងធម្មជាតិដែលជួយសម្រួលដល់ការរំលាយអាហារបានយ៉ាងប្រសើរ៕