មន្ទីរពេទ្យបង្អែកស្អាង បានប្រកាសកាលពីពេលថ្មីៗនេះថា ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) គឺជាមូលហេតុចំបងទីមួយនៃពិការភាព នៅទូរទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ ។
មន្ទីរពេទ្យបង្អែកស្អាង បានបន្តថា ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) មានរោគសញ្ញាដូចខាងក្រោម ៖
– Balance: បាត់បង់លំនឹងភ្លាមៗ
– Eye: ស្រវាំងភ្នែកមួយចំហៀង ឬសងខាង
– Face: វៀចមុខមួយចំហៀង
– Arms: ស្ពឹក ឬធ្ងន់ដៃមួយចំហៀង
– Speech: ពិបាកនិយាយ ឬនិយាយមិនច្បាស់
– Time of terible headache: ឈឺក្បាលខ្លាំង
ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល 40ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាលប្រទេស ដែលមានចំនូលទាប និងមធ្យម។
ការអញ្ជើញមកកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយលោកអ្នកមានរោគសញ្ញាដូចរៀបរាប់ខាងលើ គឺជាកត្តាសត្យានុម័តនៃការកាត់បន្ថយពិការភាពដោយសារជំងឺនេះ ក៏ដូចជាការកាត់បន្ថយសេចក្តីស្លាប់ដែរ ។
សូមកុំបណ្តាលឲ្យជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបំផ្លាញអ្នក និងគ្រួសារអ្នកឱ្យសោះ ៕