ពង្រជាឈើធំមួយប្រភេទ មានសាច់រឹង មានផ្លែប្រើជាម្ជូរ។ ផ្លែពង្រខ្លះមិនសូវជូរប៉ុន្មាន ខ្លះជូរណាស់។
តើរុក្ខឱសថមួយនេះជួយផ្សះរោគយ៉ាងណាខ្លះ?
ផ្នែកប្រើប្រាស់៖ សំបកដើម និងប្រេងគ្រាប់។ សំបកដើមយកបានគ្រប់រដូវ ផ្លែយកបាននៅខែ ១០-១១ ហាលក្រៀមវាយយកសំបកក្រៅ និងសាច់ចេញ យកគ្រាប់ក្នុងទុកប្រើ។
សមាសធាតុគីមី៖ គ្រាប់មាន Glucosid, Cyanogenetic ក្រពីងគ្រាប់មាន ៥៨-៦០% ជាតិ ប្រេងពណ៌ស-លឿង រសល្វីងក្នុងជាតិប្រេងនេះមាន០.០៣% និងក្នុងផ្លែទាំងមូល មាន ០.៦២% Acid Cyanhydric។
ការព្យាបាល៖ សំបកដើមកិនឲ្យម៉ដ្ឋ ឆុងទឹកក្ដៅផឹក ព្យាបាលគ្រុនចាញ់។ យកសំបកដើម ត្រាំទឹក លាងអង្ករបុកឲ្យម៉ដ្ឋស្លុង បិតកន្លែងហើម កើតពិសបូស ដែលពុំមាន ខ្ទុះ។ គ្រាប់ផ្លែកិនជាម្សៅលាបលើមុខរបួស។ ប្រេងគ្រាប់ព្យាបាលកមរមាស់ និង រមាស់បណ្ដាលមកពីជាតិផ្សិត បំបាត់អង្គែក្បាល និងធ្វើឲ្យដុះសក់។
សំបកដើមផ្សំជាមួយថ្នាំផ្សេងទៀត ព្យាបាលឫសដូងបាត ស្បូនស្រុត រលាកក្រពះ។ល។
សំបកដើមដុសជាមួយទឹកអង្ករ លាបរបួសឆ្កែខាំ៕