យោងតាមអ្នកជំនាញសុខភាព ចេកពណ៌ក្រហម ល្អសម្រាប់សុខភាពជាងចេកធម្មតាដោយវាមានគុណប្រយោជន៍ជួយសុខភាពស្បែក និងសម្រស់។
ការទទួលទាន ចេកក្រហម ជាប្រចាំ អាចជួយជម្រះរន្ធញើសលើស្បែក និងអាចជារបាំងស្បែកជួយរក្សាស្បែកឱ្យទន់ និងតឹងណែន។ ចេកប្រភេទនេះសម្បូរជាតិទឹក និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្ដល់សំណើមដល់ស្បែក ការពារកុំឱ្យស្បែកស្ងួត និងរបក។
លើសពីនេះ ផ្លែចេកក្រហម ក៏ជួយកាត់បន្ថយភាពតានតឹង ដោយវាផ្ទុកទៅដោយប៉ូតាស្យូមដែលជួយបន្ធូរចង្វាក់បេះដូង និងគ្រប់គ្រងជាតិទឹកដែលមាននៅក្នុងរាងកាយឱ្យនៅថេរក្នុងពេលមានភាពតានតឹង។ អ្នកជំនាញផ្នែកសុខភាព បានណែនាំឱ្យញ៉ាំចេកក្រហម១ផ្លែជារៀងរាល់ថ្ងៃ ដើម្បីជួយកែកុនបញ្ហាភាពតានតឹងក្នុងចិត្ត៕