មើមឈូក គឺជាបន្លែមួយប្រភេទដែលសម្បូរជាតិវីតាមីន និងសារធាតុរ៉ែ ដែលសារជាតិទាំងអស់នេះ ធ្វើឱ្យមើមឈូកផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។
មើមឈូក សម្បូរទៅដោយសារជាតិទង់ដែងហើយមិនត្រឹមតែជួយពង្រឹងសុខភាពឆ្អឹង និងជួយដល់ការរំលាយអាហារប៉ុណ្ណោះទេ វាក៏ជួយបង្កើនសុខភាពខួរក្បាលដោយធ្វើឱ្យមុខងារនៃប្រព័ន្ធប្រសាទដំណើរការបានល្អ។
តាមការស្រាវជ្រាវបង្ហាញថា កង្វះសារជាតិទង់ដែងអាចទាក់ទងជាមួយនឹងការចាប់ផ្ដើមនៃជំងឺប្រព័ន្ធប្រសាទដូចជា ជំងឺភ្លេចភ្លាំង។ ដើម្បីការពារនូវបញ្ហានេះគួរបរិភោគមើមឈូក និងអាហារដទៃទៀតដែលសម្បូរទៅដោយសារជាតិទង់ដែងព្រោះអាចជួយដល់សុខភាពប្រព័ន្ធប្រសាទ៕