ព្រលឹតមានសមត្ថភាពអាចព្យាបាលជំងឺបានជាច្រើនមុខ។ ខាងក្រោមនេះជាកំពូលគុណប្រយោជន៍របស់វា៖
ការប្រើប្រាស់បែបប្រពៃណី
-ដើមព្រលឹង មានជាតិសរសៃខ្ពស់ ជួយដល់ដំណើរការក្រពះ ពោះវៀន
-ផ្កាព្រលឹតប្រើជាថ្នាំប៉ូវកម្លាំង បេះដូង និងជួយដល់ការញ័រទ្រូង
-គល់ព្រលឹត ត្រូវបានគេប្រើជាថ្នាំព្យាបាលជំងឺទល់លាមក និងរាកមួល។
-ការលាយម្សៅព្រលឹត បុកជាមួយទឹកឃ្មុំត្រូវបានគេយកទៅប្រើសម្រាប់ព្យាបាលឈាមហូរតាមច្រមុះនិងរាក។
-យកស្លឹកព្រលឹតលាបលើរាងកាយសម្រាប់ព្យាបាលគ្រុនក្ដៅនិងរលាកស្បែក។
-ប្រើផ្កា ជាការព្យាបាលជំងឺអាសន្នរោគ រាករូស ជំងឺរលាកថ្លើម គ្រុនក្ដៅ និងលើសឈាម។
-យកឫសដាំទឹកផឹក ប្រើសម្រាប់សម្រួលអាការៈឈឺតម្រងនោម រលាកទងសួត ឬយកទៅខ្ពុរមាត់បំបាត់ការឈឺបំពង់ក។
-ប្រើវាជាថ្នាំព្យាបាលការឈឺចាប់ទ្វារមាស។ល។