យោងតាមអ្នកជំនាញសុខភាព ចេកពណ៌ក្រហម ឬចេកល័ក្ដ ល្អសម្រាប់សុខភាពជាងចេកធម្មតា។
អ្នកជំនាញអះអាងថា អ្នកមានជំងឺឫសដូងបាត គឺកើតឡើងដោយសារតែមានបញ្ហាការទល់លាមករ៉ាំរ៉ៃ។ ដូច្នេះចេកក៏មានប្រយោជន៍ក្នុងការព្យាបាលបញ្ហាទល់លាមក។ ជាការណែនាំគួរទទួលទាន ចេកក្រហម មួយផ្លែ បន្ទាប់ពីអាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការរំលាយអាហារនៅក្នុងពោះវៀន។
គួរបញ្ជាក់ថា ចេកក្រហម អាចថាមិនសូវពេញនិយម ប៉ុន្តែវាមានរសជាតិផ្អែមជាងចេកលឿងធម្មតា។ ចេកក្រហម ក៏មានក្លិនក្រអូបប្រហាក់ប្រហែលនឹងផ្លែចេកអំបូងដែរ៕