អ្នកជំងឺចំនួន២៦នាក់ដែលបានទទួលការពិនិត្យអំពីបញ្ហាផ្នែកពោះ‚ ផ្លូវទឹកប្រមាត់ និងទ្រូង ក្នុងនោះមានអ្នកជំងឺ០៦នាក់បានទទួលការវះកាត់ដោយវិធីចោះ(Laparoscopy)ដោយជោគជ័យនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) កាលពីពេលថ្មីៗនេះ។
បើតាមមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានបញ្ជាក់ថាបេសកកម្មវះកាត់ផ្នែកពោះនិងទ្រូងដោយវិធីចោះ(Thoraco-abdominal laparoscopic surgery) លើកទី៣ ចាប់ផ្តើមពីថ្ងៃទី០៩ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ Ueli MÖHRLEN ជាប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យសាកលវិទ្យាល័យកុមារហ្ស៊ុយរិច (Zurich) ប្រទេសស្វ៊ីស។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថាមានកុមារចំនួន ២.៩៣៤ នាក់ ត្រូវបានទទួលការវះកាត់ និងវះកាត់បេះដូង ហើយនិងត្បិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន៩២នាក់ ក្នុងខែមិថុនា ឆ្នាំ២០២៥៕