ការរហែកក្រដាសត្រចៀក គឺជាការដាច់ធ្លុះបង្កើតជាប្រហោងលើជាលិកានៃក្រដាសត្រចៀកដែលជាមូលហេតុនៃការបង្ករោគនៅត្រចៀកកណ្តាល។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថារោគសញ្ញានៃ ការរហែកត្រចៀក ពេលខ្លះមិនមានរោគសញ្ញាទេ។ ប៉ុន្តែរោគសញ្ញាអាចជួបប្រទះ រួមមាន៖
- ឈឺត្រចៀក ពេលខ្លះអាចធូរស្រាលក្រោយការរហែកឬ ធ្លុះ ក្រដាសត្រចៀក
- ការថយចុះ ឬ បាត់បង់ការស្តាប់ ដែលអាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍
- ការហូរទឹកចេញពីត្រចៀក (ទឹកថ្លា ខ្ទុះ ឬមានឈាម)
- សំឡេងរោទ៍ ហ៊ឹង ( ឮ ក្នុងត្រចៀក)
- វិលមុខ ឬ បាត់លំនឹង ជាដើម៕