ម្រះព្រៅ គឺជាឈ្មោះរុក្ខជាតិតូចមួយប្រភេទពួកជីរ ដែលយើងអាចហៅថា ម្រះព្រៅតូច ឬ ម្រះព្រៅសម្ល ក៏បាន ស្លឹកនិងផ្កាផ្លែមានក្លិនហាងប្រហើរ ប្រើជាគ្រឿងបង់សម្ល។ វាមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ និងមានប្រវត្តិនៅក្នុងឱសថឥណ្ឌា ជាថ្នាំព្យាបាលជំងឺជាច្រើនមុខ រួមមានជំងឺភ្នែក ជំងឺស្រែង។ល។
ក្រៅពីនោះសារធាតុចម្រាញ់ចេញពីម្រះព្រៅត្រូវបានគេចាត់ទុកថាជាប៉ូវកម្លាំងសម្រាប់រាងកាយ ចិត្ត និងស្មារតី
។ ផ្នែកផ្សេងៗនៃរុក្ខជាតិនេះ ត្រូវបានណែនាំសម្រាប់ការព្យាបាលដូចជា៖
-ផ្កាស្រស់របស់វាប្រើសម្រាប់ព្យាបាលជំងឺរលាកទងសួត។
- ស្លឹកនិងគ្រាប់ផ្សំជាមួយម្រេចខ្មៅសម្រាប់ព្យាបាលជំងឺគ្រុនចាញ់។
-ដើមវាទាំងមូលប្រើសម្រាប់អាការៈ រាក ចង្អោរ និងក្អួត។
-ប្រើសារធាតុចម្រាញ់ពីម្រះព្រៅសម្រាប់ដំបៅក្រពះនិងជំងឺភ្នែក។
-ប្រើប្រេងដែលចម្រាញ់ចេញពីស្លឹកសម្រាប់ការពារសត្វល្អិតខាំ៕