មន្ទីរពេទ្យបង្អែកស្អាង បានប្រកាសកាលពីព្រឹកថ្ងៃទី១០ ខែកក្កដានេះថា សុខភាព គឺជាស្ថានភាពនៃភាពសុខដុមរម្យបំពេញលេញតាមផ្លូវកាយ, ផ្លូវចិត្ត, និងសង្គម មិនមែនគ្រាន់តែការខ្វះជំងឺ ឬការឈឺចាប់ទេ ។
ចំពោះមនុស្ស ២មុខ ដែលត្រូវត្រួតពិនិត្យឲ្យទៀងទាត់ ៖ ជាតិស្ករ និងសម្ពាធឈាម ។ ចំណែក6មុខ ដែលត្រូវកាត់បន្ថយជាអតិបរមាមានៈ ជាតិផ្អែម,ជាតិប្រៃ, សាច់ និងអាហារកែច្នៃ , សាច់ក្រហមអាំង ដូចជា សាច់គោ , អាហារផលិតពីទឹកដោះ , អាហារផលិតពីអង្ករ និងម្សៅ ។
ចំពោះ3ប្រភេទ ដែលបង្កើនការទទួលទានៈ សណ្ដែកបារាំង និងបន្លែបៃតង, ផ្លែឈើ , គ្រាប់ធញ្ញជាតិ ។
ចំពោះ3យ៉ាង ដែលត្រូវបំភ្លេចចោលៈ អាយុ , អតីតកាល, ទុក្ខសោក ។
ចំពោះ4យ៉ាងដែលត្រូវតែមានៈ កល្យាណមិត្ត, ក្រុមគ្រួសារដ៏កក់ក្ដៅ , គំនិតជាវិជ្ជមាន ឬសុទិដ្ឋិនិយម , ជម្រកដ៏សុខសាន្ត ។
ចំពោះ5យ៉ាងដែលត្រូវរក្សាសុខភាពដោយៈ ទទួលទានឲ្យល្មមចៀសវាងឆ្អែត, ញញឹម និងសើចឲ្យច្រើន , ហាត់ប្រាណទៀងទាត់, បញ្ចុះទម្ងន់ ។
ចំពោះ7យ៉ាង ដែលត្រូវចៀសវាងៈ រហូតដល់ឃ្លានទើបទទួលទាន , រហូតដល់ស្រេកទើបផឹក , រហូតដល់ងងុយទើបដេក, រហូតដល់អស់កម្លាំងទើបសម្រាក , រហូតដល់ឈឺទើបទៅពេទ្យ , រហូតដល់មានបញ្ហាទើបរកដំណោះស្រាយ , រហូតដល់បាត់បង់បុណ្យទើបចេះរាប់អានមិត្ត និងកូនចៅ ៕