ដើមសង្កែ រាប់តាំងពីឫស ដើម ស្លឹក ផ្កា ផ្លែ គ្រាប់ វាមានប្រយោជន៍ជាច្រើនយ៉ាងជួយដល់សុខភាព។
ការសិក្សាស្រាវជ្រាវបានរកឃើញថា សង្កែ ត្រូវបានគេប្រើជាឱសថព្យាបាលជំងឺគ្រុនផ្តាសាយ និងថ្នាំផ្សះ ក្នុងប្រទេសកម្ពុជាវៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃ។ លើសពីនេះទៅទៀត វាត្រូវបានគេដឹងថាមានសមត្ថភាពប្រឆាំងនឹងបាក់តេរី ស៊ីតូតូស៊ីត និងសកម្មភាពប្រឆាំងនឹងមេរោគអេដស៍ ។
លើសពីនេះ វាកបនឹងជំងឺដូចជា៖
- ស្លឹកចាស់៖ ព្យាបាលរោគពិស ឈឺរោយតាមរាងកាយ គ្រុន ផ្សះដំបៅ ម្រេញ។
- ស្លឹកខ្ចី៖ ឈាមច្រមុះ ផ្សះរបួស។
- ដើម៖ ប្រមេះទឹកបាយ ក្អួតឈាម កាមរោគ ស្វាយបែក បូស ម្រេញដំបៅ។ ធ្វើឱ្យធ្មេញរឹង។
- ឫស៖ កាមរោគ ប្រមេះទឹកបាយ បូស ឫសដូងបាត ស្លេស្ម ក្អួតឈាម ឈាមច្រមុះ៕