ថ្លើមគឺជាសរីរាង្គដ៏សំខាន់បំផុតមួយក្នុងរាងកាយរបស់យើង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្សាបជាតិពុល ផលិតប្រូតេអ៊ីន និងជួយដល់ការរំលាយអាហារ។ ប៉ុន្តែតើអ្នកដឹងទេថា មានជំងឺមួយកំពុងតែយាយីថ្លើមរបស់មនុស្សជាច្រើនដោយស្ងាត់ៗ ហើយអាចឈានទៅរកផលវិបាកធ្ងន់ធ្ងរបាន? ជំងឺនោះគឺ ខ្លាញ់រុំថ្លើម។
ទាំងនេះជារោគសញ្ញាជំងឺខ្លាញ់រុំថ្លើម៖
-អស់កម្លាំងល្ហិតល្ហៃ ខុសពីធម្មតា
-ឈឺចាប់ ឬមិនស្រួលនៅផ្នែកខាងស្តាំនៃពោះ (កន្លែងថ្លើម)
-ចង្អោរ ឬក្អួត
-បាត់បង់ចំណង់អាហារ
-ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
-ស្បែក ឬភ្នែកប្រែជាលឿង (រោគលឿង) – ជាសញ្ញានៃការខូចខាតថ្លើមធ្ងន់ធ្ងរ
-ហើមជើង ឬពោះ៕