ប៉ូតាស្យូមមានតួនាទីដ៏សំខាន់សម្រាប់ឲ្យសាច់ដុំទាំងឡាយ រួមទាំងសាច់ដុំបេះដូងផង មានដំណើរការជាប្រក្រតី។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត្រ បានឲ្យដឹងថា ដើម្បីដឹងថា លោកអ្នកកំពុងមានបញ្ហាលើសជាតិប៉ូតាស្យូម លោកអ្នកសង្កេតលើរោគសញ្ញាសំខាន់ៗដូចខាងក្រោម៖
- ហត់
- ក្អួតចង្អោរ
- ចុះខ្សោយនៃភាពរំញោច
- ទន់សាច់ដុំ (ស្លាប់ដៃជើង paralysis)
- ស្ពឹក ឬស្រពន់
- ចុកទ្រូង ញ័រទ្រូង
- ខ្សោយអស់កម្លាំង
- បេះដូងដើរខុសសង្វាក់ (អាចឈានទៅដល់បេះដូងឈប់ដើរ ឬ ការបាត់បង់ជីវិត)
ប្រភពខាងលើនេះបានបញ្ជាក់ថា មានមនុស្សជាច្រើនដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមលើស ក៏ប៉ុន្តែគ្មានចេញរោគសញ្ញាអ្វីសោះ។ ខ្លះទៀតមានរោគសញ្ញាច្រឡំជាមួយជំងឺទូទៅ។
ចំណែករោគសញ្ញាដែលពាក់ព័ន្ធជាមួយការលើសកម្រិតប៉ូតាស្យូម ជាទូទៅគឺជាបញ្ហាសាច់ដុំ និងបញ្ហាបេះដូង។ ក្នុងកម្រិតដូចគ្នា ការកើនឡើងជាតិប៉ូតាស្យូមយ៉ាងលឿន នាំឲ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងការកើនឡើងសន្សឹមៗ៕