មានជំងឺមួយកំពុងតែយាយីថ្លើមរបស់មនុស្សជាច្រើនដោយស្ងាត់ៗ ហើយអាចឈានទៅរកផលវិបាកធ្ងន់ធ្ងរបាន? ជំងឺនោះគឺ ខ្លាញ់រុំថ្លើម។
អ្នកដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺខ្លាញ់រុំថ្លើមរួមមាន៖
-អ្នកដែលមានទម្ងន់លើស ឬធាត់ខ្លាំង (ជាពិសេសខ្លាញ់ក្បាលពោះច្រើន)
-អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ២
-អ្នកដែលមានភាពស៊ាំនឹងអាំងស៊ុយលីន
-អ្នកដែលមានកម្រិតខ្លាញ់អាក្រក់ ឬជាតិខ្លាញ់ទ្រីគ្លីសេរីដខ្ពស់
-អ្នកដែលទទួលទានគ្រឿងស្រវឹងច្រើន
-អ្នកដែលទទួលទានអាហារផ្អែម ខ្លាញ់ និងកែច្នៃច្រើន
-អ្នកដែលខ្វះការធ្វើលំហាត់ប្រាណ៕