មន្ទីរពេទ្យបង្អែកស្អាង បានប្រកាសកាលពីពេលថ្មីៗកន្លងមកនេះថា សំឡេងស្អក គឺជាការផ្លាស់ប្ដូរសំឡេងខុសប្រក្រតី ដែលបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗ ។ សំលេងត្រូវបានផ្លាស់ប្ដូរទៅជាគ្រល លឺខ្សាវៗ រឺ ត្បៀត (in pitch and volume, ranging from a deep, harsh voice to a weak, raspy) ។
សំឡេងស្អក អាចបណ្ដាលមកពីកត្តាមួយចំនួន ក្នុងនោះភាគច្រើនបណ្ដាលមកពីការរលាកបំពង់សំឡេងស្រួចស្រាវ (inflammatory of vocal cords) ការបង្កមកពីការរលាកផ្លូវដង្ហើមខាងលើ (upper respiratory tract infection) និងមួយចំនួនតូចបណ្ដាលមកពីការប្រើប្រាស់សំឡេងច្រើន។
សំឡេងស្អក អាចបណ្តាលមកពីមូលហេតុផ្សេងៗទៀត ដូចជា៖
– ដុំពក ឬគីស នៅនឹងបំពង់សំឡេង (benign vocal cord nodules, cysts or polyps)
– ការច្រាលជាតិអាស៊ីតក្រពះ (gastroesophageal reflux GERD)
– អាលែកហ្ស៊ី
– ការហឺតចូលនូវសារជាតិគីមី
– ការជក់បារី
– ជំងឺពកក
– ការគ្រោះថ្នាក់ចំបំពង់សំឡេង
– វិបត្តិប្រព័ន្ធប្រសាទ (Parkinson’s disease and Stroke)
– ដុំមហារីកបំពង់សំឡេង (cancer of larynx)
បើលោកអ្នកមានបញ្ហាទាក់ទងនឹងសំឡេង សូមអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក ឱ្យបានត្រឹមត្រូវ ៕