តើអ្នកធ្លាប់មានអារម្មណ៍ថា មួយថ្ងៃៗបើអត់បានញ៉ាំរបស់ផ្អែមគឺដូចជាអត់បានអ្វីមួយទេ? កាហ្វេទឹកដោះគោ ភេសជ្ជៈកំប៉ុង នំខេក តែទឹកដោះគោ… សុទ្ធតែជាមិត្តភក្តិជិតស្និទ្ធរបស់អ្នកមែនទេ? បើដូច្នេះ សូមប្រយ័ត្ន! រសជាតិផ្អែមទាំងនេះ អាចកំពុងតែសម្លាប់សុខភាពរបស់អ្នកបន្តិចម្តងៗដោយមិនដឹងខ្លួន។ ជាតិស្ករលើសកម្រិត មិនត្រឹមតែធ្វើឲ្យអ្នកឡើងគីឡូទេ តែវាអាចជាដើមចមនៃជំងឺធ្ងន់ធ្ងរជាច្រើនដែលគំរាមកំហែងអាយុជីវិត។
ផលប៉ះពាល់ដ៏គួរឱ្យខ្លាចនៃការញ៉ាំផ្អែមពេក៖
-ជំងឺទឹកនោមផ្អែម
-ធាត់ជ្រុល
-ជំងឺបេះដូង
-ថ្លើមរុំខ្លាញ់
-បញ្ហាស្បែក និងធ្មេញ៕