អ្នកអាចទទួលបានជាតិសរសៃប្រហែល ២.៣ក្រាម (ស្មើនឹងតម្រូវការជាតិសរសៃប្រចាំថ្ងៃ ៩ភាគរយ) ពីក្នុងផ្លែគីវីទម្ងន់ប្រហែល ៧៦ក្រាម។ តាមការសិក្សាមួយបានឲ្យដឹងថា មនុស្សប្រមាណ ៣៨នាក់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ តម្រូវឲ្យញ៉ាំផ្លែគីវីមួយផ្លែសម្រាប់ទម្ងន់ ៣០គីឡូក្រាម ក្នុងមួយថ្ងៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាលទ្ធផលបានបង្ហាញឲ្យដឹងថា មានការកើនឡើង និងបំបាត់ការពិបាកបន្ទោបង់។ វាក៏ជួយធ្វើឲ្យលាមកទន់ និងបង្កើនភាពធូររបស់លាមកថែមទៀត។
ការសិក្សាមួយផ្សេងទៀតលើអ្នកទល់លាមកដែរនោះបានរកឃើញថា ការញ៉ាំផ្លែគីវីពីរផ្លែជារៀងរាល់ថ្ងៃរយៈពេល ៤សប្តាហ៦ អាចធ្វើឲ្យបន្ទោបង់ច្រើន បន្ថយការប្រើប្រាស់ថ្នាំបន្ទន់លាមក និងមានអារម្មណ៍រីករាយកាន់តែខ្លាំងនៅពេលបន្ទោបង់ម្តងៗ។
ក្រៅពីនេះ ការសិក្សាទីបី ដែលធ្វើទៅលើមនុស្សប្រមាណ ៥៤នាក់ដែលមានជំងឺរលាកពោះវៀន គឺតម្រូវឲ្យញ៉ាំផ្លែគីវីពីរផ្លែក្នុងមួយថ្ងៃរយៈពេល ៤សប្តាហ៍។ នៅចុងបញ្ចប់នៃការសិក្សា អ្នកចូលរួមទាំងអស់បានប្រាប់ថា ពួកគេបន្ទោបង់កាន់តែញឹកញាប់ ហើយលាមកចេញលឿនៗផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះមិនគ្រាន់តែទាក់ទងនឹងជាតិសរសៃក្នុងផ្លែគីវីដែលអាចទ់បស្កាត់ការទល់លាមកឡើយ តែអង់ស៊ីមមួយឈ្មោះថា Actinidain របស់វា ក៏ត្រូវបានគេរកឃើញថា ទទួលខុសត្រូវលើការជំរុញឥទ្ធិពលវិជ្ជមានដល់ចលនាពោះវៀន និងការបន្ទោបង់ដែរ៕