ទារកអាយុ ៨ខែម្នាក់ សង្ស័យបាត់បង់ជីវិតដោយសារជំងឺគ្រុនឈាម នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ។
ទារកដែលបានស្លាប់បាត់បង់ជីវិតឈ្មោះវង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ៧និង ៥០នាទីព្រឹក ថ្ងៃទី ៧ខែកក្កដាឆ្នាំ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺខាងលើនោះ។
ទាក់ទិននឹងករណីនេះ នៅព្រឹកដដែលនោះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏ដូចជានគរបាលមូលដ្ឋាននិងនគរបាលជំនាញក៏ចុះទៅត្រួតពិនិត្យ នៅមន្ទីរសម្រាកព្យាបាលជំងឺនោះតែម្ដង។
បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងប្រមូលព័ត៌មានបានលិខិតពិនិត្យឈាមរបស់មន្ទីរសម្រាកព្យាបាលជំងឺនោះ,
គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា «ក្មេងប្រុសស្លាប់ដោយជំងឺគ្រុនឈាម»៕