ការគេងគឺជារឿងសំខាន់ណាស់សម្រាប់មុខងារជាច្រើនរបស់ខួរក្បាលមនុស្សយើង។ រឿងនេះមានដូចជា ភាពឆ្លាតវៃ ការផ្ចង់អារម្មណ៍ ផលិតភាពការងារ និងការអនុវត្តការងារ ឬរៀនសូត្រជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាអកុសល រឿងទាំងអស់នេះត្រូវបានរងភាពវិជ្ជមានវិញតាមរយៈការគេងមិនបានគ្រប់គ្រាន់។
ការសិក្សាមួយដែលធ្វើទៅលើនិស្សិតពេទ្យស្តារគឺជាឧទាហរណ៍ដ៏ល្អមួយ។ និស្សិតពេទ្យស្តាដែលធ្វើការជា អ៊ិចស្ទាំង ឬធ្វើការច្រើនជាង ២៤ម៉ោង គឺមានបញ្ហាសុខភាពធ្ងន់ធ្ងរច្រើនជាងនិស្សិតពេទ្យស្តាដែលគេងបានច្រើន រហូតដល់ ៣៦ម៉ោង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការសិក្សាមួយទៀតបានរកឃើញថា ការគេងរយៈពេលខ្លីអាចមានឥទ្ធិពលអវិជ្ជមានទៅលើមុខងារខួរក្បាលមួយចំនួន ដែលវាស្ថិតក្នុងលក្ខណៈស្រដៀងគ្នានឹងការស្រវឹងស្រាដែរ។ ម៉្យាងវិញទៀត ការគេងគ្រប់គ្រាន់ត្រូវបានគេបង្ហាញថា ជួយពង្រឹងដល់ជំនាញដោះស្រាយបញ្ហា និងជំរុញដល់ការចងចាំបានទាំងកូនក្មេង និងមនុស្សធំ៕