តើអ្នកកំពុងប្រឈមនឹងបញ្ហាគេងមិនលក់ ដែលធ្វើឲ្យអ្នកអស់កម្លាំង គ្មានអារម្មណ៍ល្អ និងពិបាកផ្តោតអារម្មណ៍មែនទេ? ការគេងមិនលក់រ៉ាំរ៉ៃ មិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា លើសឈាម ទឹកនោមផ្អែម និងជំងឺបេះដូងទៀតផង។ កុំទាន់អាលអស់សង្ឃឹម! អ្នកមិនចាំបាច់ពឹងផ្អែកលើថ្នាំងងុយគេងនោះទេ។ ដំណោះស្រាយដ៏សាមញ្ញ និងមានប្រសិទ្ធភាព គឺស្ថិតនៅក្នុងរបបអាហា ប្រចាំថ្ងៃរបស់អ្នក។
ការទទួលទានអាហារត្រឹមត្រូវ អាចជួយគ្រប់គ្រងអ័រម៉ូនដែលទាក់ទងនឹងការគេង និងផ្តល់សារធាតុចិញ្ចឹមចាំបាច់សម្រាប់ការគេងលក់ស្កប់ស្កល់។
អាហារដែលជួយឲ្យអ្នកគេងលក់ស្រួល៖
-ផ្លែឈើ និងបន្លែសម្បូរម៉ាញ៉េស្យូម៖ ផ្លែចេក ផ្លែបឺរ សណ្ដែក បន្លែបៃតងខ្មៅ (ដូចជាស្ពៃពួយឡុង) និង គ្រាប់ធញ្ញជាតិ (ដូចជាគ្រាប់ល្ង គ្រាប់ល្ពៅ)។
-អាហារសម្បូរ Tryptophan៖ សាច់មាន់តួកគី ស៊ុត ឈីស គ្រាប់អាល់ម៉ុន និងទឹកដោះគោក្តៅ
-អាហារសម្បូរជាតិកាល់ស្យូម៖ មានក្នុងទឹកដោះគោ យ៉ាអួ និងបន្លែបៃតងខ្មៅ។
-ត្រីសមុទ្រសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣៖ ត្រីសាម៉ុង ត្រីធូណា និងត្រីម៉ាកែល។
-កាបូអ៊ីដ្រាត៖ បាយដំណើប អង្ករសម្រូប នំប៉័ងគ្រាប់ធញ្ញជាតិទាំងមូល និងដំឡូងផ្អែម៕