នៅពេលយើងនិយាយដល់ជីវជាតិ ការញ៉ាំអាហាររបស់អ្នកមិនគ្រាន់តែជាបញ្ហាតែមួយនោះទេ។ អ្នកក៏ត្រូវការធ្វើយ៉ាងណាអាចបឺតស្រូបជីវជាតិពីចំណីអាហារដែលអ្នកញ៉ាំចូលទៅក្នុងរាងកាយដើម្បីប្រើប្រាស់ទៅតាមមុខងាររបស់វានីមួយៗដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជីវជាតិខ្លាញ់គឺត្រូវរលាយក្នុងខ្លាញ់ មានន័យថា វាត្រូវការផ្សំគ្នាជាមួយខ្លាញ់ទើបអាចប្រើប្រាស់ជាផលិតផលអ្វីមួយបាន។
វីតាមីន A, E, D និង K គឺជាវីតាមីនរលាយក្នុងខ្លាញ់ ជាមួយគ្នានឹងអង់ទីអុកស៊ីដង់ជាច្រើនទៀតដូចជា Carotenoids ជាដើម សុទ្ធសឹងតែជាជីវជាតិសំខាន់ៗដែលរាងកាយត្រូវការ។
តាមការសិក្សាមួយបានបង្ហាញធា ការបន្ថែមផ្លែប័រ ឬប្រេងផ្លែប័រទៅក្នុងរបបអាហារ អាចជួយបង្កើនការបឺតស្រូបអង់ទីអុកស៊ីដង់ពីអាហារ ជាពិសេសអាហារប្រភេទបន្លែ រហូតដល់ ២.៦ ទៅ១៥ដងឯណោះ។ ដូច្នេះ មិនគ្រាន់តែផ្លែប័រខ្លួនឯងមានជីវជាតិខ្ពស់ទេ តែវាក៏អាចជួយបង្កើនចំនួនជីវជាតិផ្សេងៗពីអាហារដែលអ្នកញ៉ាំបន្ថែមផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នេះហើយគឺជាហេតុផលដ៏ឆ្លាតវ៉ៃមួយដែលគួរតែបញ្ចូលប្រភពខ្លាញ់ផ្តល់សុខភាពជានិច្ចចូលទៅក្នុងអាហាររបស់អ្នក ជាពិសេសបន្លែតែម្តង។ បើសិនជាគ្មានវាទេ ជីវជាតិដែលបានមកពីបន្លែជាច្រើនអាចនឹងត្រូវបាត់បង់ចោលទទេៗហើយ។ ការសិក្សាបានបង្ហាញថា ការញ៉ាំផ្លែប័រជាមួយបន្លែ អាចបង្កើនចំនួនអង់ទីអុកស៊ីដង់នៅក្នុងខ្លួនយ៉ាងអស្ចារ្យ៕