ប្រជាជនអាមេរិកស្ទើរតែពាក់កណ្តាលទៅហើយដែលកំពុងតែរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់ប្រជាជនខ្មែរយើងក៏មិនមានតិចដែរ ទោះបីជាមិនទាន់មានស្ថិតិណាមួយបញ្ជាក់ច្បាស់លាស់នៅឡើយ ដូច្នេះយកល្អគួរតែលុបបំបាត់ជំនឿមិនត្រឹមត្រូវមួយចំនួនរបស់ជំងឺនេះផងដូចជា៖
- បើសិនជាអ្នកធាត់ អ្នកនឹងកើតជំងឺទឹកនោមផ្អែមតែម្តង៖ ខណៈពេលដែលការធាត់គឺជាកត្តាប្រឈមនឹងជំងឺទឹកនោមផ្អែម តែវាមិនមែនមានតែមួយនេះឡើយ។ ប្រវត្តិគ្រួសារ អាយុ និងជាតិសាសន៍ក៏មានឥទ្ធិពលទៅលើការប្រឈមមុខរបស់មនុស្សយើងដែរ។
- ការញ៉ាំផ្អែមច្រើនពេកដឹងតែធ្វើឲ្យកើតទឹកនោមផ្អែមហើយ៖ បញ្ហានោះគឺថា វាមិនមែនសាមញ្ញៗបែបនេះឡើយ។ ជំងឺទឹកនោមផ្អែមប្រភេទទី១បង្កឡើងដោយហ្សែន និងមូលហេតុដែលគេមិនបានដឹងច្រើនណាស់ ខណៈពេលដែលជំងឺទឹកនោមផ្អែមប្រភេទទី២បង្កឡើងដោយហ្សែន និងកត្តារបៀបរស់នៅដែរ
- ជំងឺទឹកនោមផ្អែមមិនមែនជាជំងឺគ្រោះថ្នាក់អីទេ៖ តាមពិតទៅ ជំងឺទឹកនោមផ្អែមធ្វើឲ្យមនុស្សយើងស្លាប់ច្រើនជាងជំងឺមហារីក និងអេដស៍ទៅទៀត។ ឧទាហរណ៍ ការដែលមានជំងឺទឹកនោមផ្អែម អ្នកអាចប្រឈមនឹងជំងឺគាំងបេះដូងរហូតដល់ទ្វេរដងឯណោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកជំងឺទឹកនោមផ្អែមគួរតែញ៉ាំអាហារពិសេស៖ គម្រោងអាហារផ្តល់សុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរតែមានច្រើនជាងអ្នកដែលគ្មានជំងឺនេះ។ របបអាហារគួរតែមានជាតិខ្លាញ់ប្រភេទ Saturated និង Trans Fats ទាប ជាតិស្ករនិងប្រៃកម្រិតមធ្យម និងបញ្ចូលអាហារមានជាតិប្រូតេអ៊ីនសុទ្ធ បន្លែគ្មានជាតិអាមីដុង គ្រាប់ធញ្ញជាតិ ខ្លាញ់ផ្តល់សុខភាព និងផ្លែឈើ៕