មន្ទីរពេទ្យបង្អែកស្អាង បានប្រកាសកាលពីថ្ងៃទី០៥ ខែកក្កដានេះថា មនុស្សធំក៏មិនគួរកោសខ្យល់ ឬជប់ខ្យល់ដូចគ្នា ។ យើងសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន ឬក្តៅខ្លួន តែចាប់កូនកោសខ្យល់ មិនថាតូច ឬធំទេ ដែលការកោសខ្យល់នេះផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេងយ៉ាងខ្លាំង ។
មន្ទីរពេទ្យបង្អែកស្អាង បានបន្តថា ការកោសខ្យល់ផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដូចជា ៖
១. ដោយសារការកកិតស្បែក និងសាច់ដុំ ធ្វើអោយកំដៅក្មេងរឹតតែក្តៅខ្លាំងឡើងថែមទៀតនាំអោយក្មេងប្រឈមនឹងការប្រកា.ច់
២. ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្ល.ប់
៣. ការកោសខ្យល់ខ្លាំងៗ អាចនាំអោយខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើអោយកម្ទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតម្រងនោម(ខ្មែរយើងហៅក្រលៀន) នាំអោយខូចតម្រងនោម
៤. អាចនាំមានជំងឺរលាកស្បែក និងសាច់ដុំ
ការកោសខ្យល់ប្រៀបដូចជា ការធ្វើទារុណកម្មមួយ ទៅលើក្មេង មិនត្រឹមតែមិនបានប្រយោជន៍ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត ។ រួមគ្នាលុបបំបាត់ទម្លាប់ណាដែលខុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ពួកយើងទាំងអស់គ្នា ។
សូមបញ្ជាក់ថា ៖ ការផ្តាំផ្ញើ «ពេលឈឺគួរទៅពិគ្រោះនឹងពេទ្យជំនាញ» ៕