មូសខាំអាចជារឿងមួយលើសពីការរមាស់រំខានរញ៉េរញ៉ៃទៅទៀត ជាពិសេសវាគឺជាភ្នាក់ងារចម្លងជំងឺដ៏កាចសាហាវជាច្រើនដូចជា ជំងឺហ្សីកា ជំងឺគ្រុនឈាម ឬគ្រុនចាញ់ជាដើម។ ជារៀងរាល់ឆ្នាំ ជំងឺដែលបង្កឡើងដោយមូសខាំបានសម្លាប់មនុស្សប្រហែល ៧២៥០០០នាក់ទៅហើយនៅទូទាំងពិភពលោក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំខ្លះៗក្នុងការជួយអ្នកដើម្បីកុំឲ្យមូសខាំបាន៖
- ចូរប្រើប្រាស់ថ្នាំលាបស្បែកដែលផ្ទុកទៅដោយសារធាតុ DEET, picardin, lemon eucalyptus, para-mentane-diol ឬ IR3535 លើស្បែក ឬសម្លៀកបំពាក់ដែលស្តើងៗ ព្រោះវាជួយឲ្យមូសមិនហ៊ានមកជិតខ្លួនបាន
- ចូរស្លៀកខោអាវដៃវែងជើងវែង និងស្រោមជើងផង
- ចូរដំឡើងឧបករណ៍សម្រាប់បណ្តេញមូស។ ចូរប្រើប្រាស់ម៉ាស៊ីនត្រជាក់បើសិនជាអាច ហើយក៏ត្រូវបិទទ្វារ និងបង្ហួចឲ្យជិតៗផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរបំបាត់ប្រភពមូស តាមរយៈលុបបំបាត់កន្លែងដែលមានដក់ទឹកទាំងអស់នៅក្នុងផ្ទះ និងជុំវិញផ្ទះ៕