ការចំណាយពេលមួយឆមាសក្នុងប្រទេសផ្សេងដើម្បីសិក្សាបន្ថែមអាចជាបទពិសោធន៍ដ៏អស្ចារ្យមួយ ប៉ុន្តែវាក៏មិនមែនមានន័យថា អ្នកនឹងមិនប្រឈមជំងឺដែលទាក់ទងនឹងការធ្វើដំណើរដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការត្រៀមខ្លួនដើម្បីសិក្សានៅក្រៅប្រទេសរយៈពេលមួយឆមាស៖

  • ចូរសិក្សាអំពីសុខភាពខ្លួនឯងក្នុងប្រទេសខ្លួនឯងសិន
  • យ៉ាងហោចណាស់មួយខែមុនពេលធ្វើដំណើរ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីចាក់វ៉ាក់សាំង និងប្រើប្រាស់ថ្នាំដែលចាំបាច់
  • ចូររៀបចំកញ្ចប់ថ្នាំសម្រាប់ធ្វើដំណើរ ជាពិសេសថ្នាំដែលចាំបាច់ របស់សម្រាប់សង្គ្រោះបឋម និងកាតធានារ៉ាប់រងសុខភាព(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរពិនិត្យមើលថាតើថ្នាំអ្នកត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ឬអត់ ហើយមានការវិចខ្ចប់បានត្រឹមត្រូវឬអត់
  • ចូរដាក់ថ្នាំនៅក្នុងកាបូបដាក់តាមខ្លួន ចៀសជាងបាត់បង់ពេលដែលបាត់វ៉ាលី
  • តាមដានការព្រមានពេលធ្វើដំណើរក្នុងគោលដៅដែលអ្នកត្រូវទៅលើគេហទំព័រនានា៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង