កុមារកើតជំងឺគ្រុនឈាមជិត២ពាន់នាក់ បានព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
យោងតាមរបាយការណ៍ផ្លូវការរបស់មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្នុងខែមិថុនា ឆ្នាំ២០២៥
កុមារមានជំងឺគ្រុនឈាម ចំនួន ១.៧៨៧នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ឯកសារនោះ បានឱ្យដឹងទៀតថាកុមារឈឺចំនួន ៨៨.៣៥៩នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ចំណែកកុមារមានជំងឺធ្ងន់ៗ ១៨.២៤១នាក់ ដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ រីឯកុមារចំនួន ២.៩៣៤ ត្រូវបានទទួលការវះកាត់ វះកាត់បេះដូង និងក្តិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន៩២នាក់៕