តើធ្វើដូចម្តេចកុំឲ្យទារកឈ្លក់ទឹកដោះ?
យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។
វិធីកុំឲ្យទារកឈ្លក់ទឹកដោះដូចជា៖
- ត្រូវបំបៅទារកដោយដាក់មាត់ទារកអោយស៊ប់នឹងក្បាលដោះ។
- រៀបចំស្ថានភាពទារកអោយបានត្រឹមត្រូវដោយ លើកទារកបញ្ឆិតឲ្យបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។
- ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗឲ្យបានយ៉ាងតិច៣០ ទៅ៦០នាទី មុននឹងដាក់ឲ្យទារកគេងលើផ្ទៃរាបស្មើវិញ។
- ប្រសិនបើទារកក្អែរញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ តែញយដង៕