តើអ្នកកំពុងតែរងទុក្ខនឹងអាការៈឈឺក្រពះ ក្រហាយទ្រូង ហើមពោះ ឬរំលាយអាហារមិនល្អមែនទេ? ឈប់បារម្ភទៀតទៅ! ដំណោះស្រាយធម្មជាតិដ៏ពូកែស័ក្តិសិទ្ធិ គឺស្ថិតនៅត្រឹមចុងម្រាមដៃអ្នកនេះឯង! នោះគឺ «ចេកខ្ចី»! វាជាឱសថបុរាណដ៏អស្ចារ្យក្នុងការព្យាបាល និងការពារបញ្ហាក្រពះពោះវៀន។
ព្យាបាលដំបៅក្រពះ និងរលាកក្រពះឲ្យជាសះស្បើយ!
ចេកខ្ចីជាជំនួយការដ៏អស្ចារ្យសម្រាប់អ្នកដែលមានបញ្ហាដំបៅក្រពះ ឬរលាកក្រពះរ៉ាំរ៉ៃ៖
ជំរុញការជាសះស្បើយលឿនរហ័ស ដោយសារសារធាតុនៅក្នុងចេកខ្ចី ដូចជាសារធាតុ Flavonoids និង Phenolicsត្រូវបានគេរកឃើញថា មានលក្ខណៈសម្បត្តិជួយជំរុញការជួសជុល និងជាសះស្បើយនៃជាលិកាដែលខូចខាតនៅក្នុងក្រពះ។ នេះរួមចំណែកដល់ការជាសះស្បើយពីដំបៅក្រពះយ៉ាងឆាប់រហ័ស។
កាត់បន្ថយការរលាក និងការឈឺចាប់៖ ដោយសារចេកខ្ចីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកវាអាចជួយកាត់បន្ថយការហើម និងការឈឺចាប់ដែលបណ្តាលមកពីការរលាកក្រពះយ៉ាងមានប្រសិទ្ធភាព។
ចេកខ្ចីមានជាតិសរសៃងាយរំលាយ និងជួយសម្រួលចលនាពោះវៀនឲ្យទៀងទាត់។ វាការពារការទល់លាមក ដែលជាមូលហេតុមួយនៃការមិនស្រួលក្នុងក្រពះ៕